ព្រះត្រៃបិដក ភាគ ៤២
រាគៈ ទោសៈ ដូចម្តេច ឃាត់នូវបុគ្គល អ្នកលះបង់នូវកម្មទាំងពួង អ្នកបន្ទោបង់ នូវកិលេសទាំងឡាយបាន អ្នកណាគួរនឹងនិន្ទា នូវបុគ្គលដែល ប្រាកដស្មើដោយឆ្តោរ នៃមាសជម្ពូនទនោះបាន ពួកទេវតា និងមនុស្សក៏សរសើរ សូម្បីតែព្រហ្មក៏សរសើរបុគ្គលនោះដែរ។
[៣០] ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនបានច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺអនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១ ម្នាលភិក្ខុទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាល ភិក្ខុទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ
ID: 636853420537369560
ទៅកាន់ទំព័រ៖