ព្រះត្រៃបិដក ភាគ ៤២

​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​វេលា​ថ្ងៃរសៀល​ ​ក៏​យាង​ចូល​ទៅ​ឯ​អារាម​ ​នៃ​បរិព្វាជក​ ​ក្បែរ​ឆ្នេរ​ស្ទឹង​ ​ឈ្មោះ​សិប្បិនី​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​តាក់តែង​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​រួចហើយ​ ​បាន​ត្រាស់​នឹង​ពួក​បរិព្វាជក​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​ធម្មបទ​ ​៤​ ​យ៉ាងនេះ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​យូរ​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​ពួក​សមណ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​។​ ​ធម្មបទ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​អន​ភិ​ជ្ឈា​ ​ជា​ធម្មបទ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​យូរ​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​ពួក​សមណ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​ ​១​។​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​អព្យាបាទ​ ​ជា​ធម្មបទ​…​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​សម្មាសតិ​ ​ជា​ធម្មបទ​ ​…​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​សម្មាសមាធិ​ ​ជា​ធម្មបទ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​យូរ​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​ពួក​សមណ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​ ​១​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636853421054649147
ទៅកាន់ទំព័រ៖