ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ពួក​បរិព្វាជក​ ​ធម្មបទ​ទាំងឡាយ​ ​៤​ ​យ៉ាងនេះ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​យូរ​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​ពួក​សមណ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​មិន​អាច​តិះដៀល​បាន​។​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​អ្នកណា​គប្បី​និយាយ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ឃាត់​ហាម​ ​នូវ​អន​ភិ​ជ្ឈា​ ​ជា​ធម្មបទ​នុ៎ះ​ ​ហើយ​បញ្ញត្ត​បុគ្គល​អ្នកមាន​អភិជ្ឈា​ ​អ្នកមាន​តម្រេក​ដ៏​ក្លៀវក្លា​ ​ក្នុង​កាម​ទាំងឡាយ​ ​ថា​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​កាលបើ​អ្នកនោះ​និយាយ​ដូច្នេះហើយ​ ​តថាគត​ ​ត្រូវ​និយាយ​នឹង​អ្នកនោះ​ ​ចំពោះ​ហេតុ​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ចូរ​មក​ ​ចូរ​និយាយដោះ​ស្រាយ​ទៅ​មើល​ ​តថាគត​ ​នឹង​មើល​អានុភាព​របស់​អ្នក​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​អ្នកនោះ​នឹង​ឃាត់​ហាម​ ​នូវ​អន​ភិ​ជ្ឈា​ ​ជា​ធម្មបទ​ហើយ​ ​បញ្ញត្ត​បុគ្គល​ណាមួយ​ ​ដែល​មាន​អភិជ្ឈា​ ​អ្នកមាន​តម្រេក​ដ៏​ក្លៀវក្លា​ ​ក្នុង​កាម​ទាំងឡាយ​ ​ថា​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដូច្នេះ​ ​ហេតុ​នោះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​បរិព្វាជក​ទាំងឡាយ​ ​អ្នកណា​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ឃាត់​ហាម​ ​នូវ​អព្យាបាទ​ ​ជា​ធម្មបទ​នុ៎ះ​ ​ហើយ​បញ្ញត្ត​បុគ្គល​ណាមួយ​ ​អ្នកមាន​ចិត្ត​ព្យាបាទ​ ​មានគំនិត​ ​ដែល​ទោស​ប្រទូស្ត​ហើយ​ ​ថា​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​កាលបើ​អ្នកនោះ​ ​និយាយ​ដូច្នេះហើយ​ ​តថាគត​ត្រូវ​និយាយ​នឹង​អ្នកនោះ​ ​ចំពោះ​ហេតុ​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ចូរ​មក​ ​ចូរ​និយាយដោះ​ស្រាយ​ទៅ​មើល​ ​តថាគត​នឹង​មើល​អានុភាព​របស់​អ្នក​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636853421297423033
ទៅកាន់ទំព័រ៖