ព្រះត្រៃបិដក ភាគ ៤២
ម្នាលបរិព្វាជកទាំងឡាយ អ្នកនោះឯង ឃាត់ហាមសម្មាសមាធិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដម្កល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិព្វាជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទ ទាំង ៤ នេះថា ជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាមគន្លង នៃពាក្យប្រកបដោយហេតុ ទាំង ៤ យ៉ាង ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ន។ ធម្មបទ ៤ តើដូចម្តេច។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអនភិជ្ឈា ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា ជាអ្នកប្រកបដោយអភិជ្ឈា អ្នកមានតម្រេកដ៏ក្រាស់ ក្នុងកាមទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអព្យាបាទ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសតិ ជាធម្មបទ ថា
ID: 636853421638502542
ទៅកាន់ទំព័រ៖