ព្រះត្រៃបិដក ភាគ ៤២

 ​[​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ថ្ងៃរសៀល​ ​សត្វ​សីហៈ​ ​ជា​ស្តេចម្រឹគ​ ​រមែង​ចេញ​អំពី​ដំណេក​ ​លុះ​ចេញ​អំពី​ដំណេក​ហើយ​ ​ក៏​មិត​ពត់ខ្លួន​ ​លុះ​មិត​ពត់ខ្លួន​ហើយ​ ​ក៏​ក្រឡេក​មៀងមើល​ទិស​ទាំង​ ​៤​ ​ជុំវិញ​ ​លុះ​ក្រឡេក​ ​មៀងមើល​ទិស​ទាំង​ ​៤​ ​ជុំវិញ​រួច​ ​ក៏​បន្លឺ​សីហនាទ​ ​៣​ ​ដង​ ​លុះ​បន្លឺ​សីហនាទ​ ​៣​ ​ដង​ហើយ​ ​ទើប​ដើរចេញ​ទៅ​រក​ចំណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វតិរច្ឆាន​ណា​ ​ឮ​សំឡេង​សត្វ​សីហៈ​ ​ជា​ស្តេចម្រឹគ​ ​កំពុង​បន្លឺ​ ​ពួក​សត្វតិរច្ឆាន​នោះ​ ​ក៏​ភិតភ័យ​ ​សង្វេគ​ ​ញ័រចំប្រប់​រាល់គ្នា​ ​ពួក​សត្វនៅ​ក្នុង​រូង​ ​រមែង​ស្ទុះ​ចូល​ទៅកាន់​រូង​ ​ពួក​សត្វ​អាស្រ័យ​នៅនឹង​ទឹក​ ​ក៏​ស្ទុះ​ទៅ​រក​ទឹក​ ​ពួក​សត្វ​អាស្រ័យ​នៅក្នុង​ព្រៃ​ ​ក៏​ចូលព្រៃ​ ​ពួក​សត្វ​បក្សី​ហើរ​ទៅ​ឯអាកាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដំរី​ណា​ ​របស់​ស្តេច​ ​ដែលគេ​ចង​ដោយ​ចំណង​ព្រ័ត្រ​ដ៏​មាំ​ ​ក្នុង​ស្រុក​ ​និគម​ ​និង​រាជធានី​ទាំងឡាយ​ ​ក៏​ពួក​ដំរី​ទាំងនោះ​ ​ស្ទុះ​ផ្តាច់​ចំណង​ទាំងអំបាល​នោះ​ហើយ​ ​ភិតភ័យ​រាកនោម​ ​រាកអាចម៍​ ​បោល​ប្រាស​ទៅ​ខាង​ណេះ​ខ្លះ​ ​ខាង​ណោះ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​សីហៈ​ ​ជា​ស្តេច​នៃ​ម្រឹគ​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មានយស​សក្តិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ជាង​ពួក​សត្វតិរច្ឆាន​ ​មាន​ឧបមា​យ៉ាងណា​។​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636853422761176755
ទៅកាន់ទំព័រ៖