ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មានយស​ស័ក្តិធំ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ជាង​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​
​កាល​ព្រះពុទ្ធ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ទ្រង់​ធ្វើ​ធម្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដល់​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​ជា​សាស្តា​ ​មិន​មាន​បុគ្គល​ដទៃ​ ​ប្រៀបផ្ទឹម​ស្មើ​បាន​ ​ទ្រង់​សំដែង​ ​នូវ​សក្កា​យ​ផង​ ​នូវ​សេចក្តី​រលត់​ទៅ​ ​នៃ​សក្កា​យ​ផង​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​សក្កា​យ​ផង​ ​នូវ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ផង​ ​ពួក​ទេវតា​ ​ដែល​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មានយស​ស័ក្តិ​ ​ដែល​មិនទាន់​ផុត​អំ​ពី​សក្កា​យ​ ​លុះ​ឮ​ព្រះពុទ្ធដីកា​ ​របស់​ព្រះអរហន្ត​ ​ជាតា​ទិ​បុគ្គល​ ​ដែល​រួច​ស្រឡះ​ ​(​ចាក​អកុសលធម៌​)​ ​ហើយ​ ​ក៏​ភិតភ័យ​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ថា​ ​ពួក​យើង​មិន​ទៀង​ទេតើ​ ​ដូច​ពួក​ម្រឹគ​ដទៃ​ខ្លាច​សីហៈ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636853423163229751
ទៅកាន់ទំព័រ៖