ព្រះត្រៃបិដក ភាគ ៤២

 ​[​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អគ្គ​ប្ប​សាទ​ ​(​សេចក្តី​ជ្រះថ្លា​ដ៏​ប្រសើរ​)​ ​នេះ​ ​មាន​ ​៤​។​ ​អគ្គ​ប្ប​សាទ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ទាំងប៉ុន្មាន​ ​ដែល​ឥត​ជើង​ក្តី​ ​មាន​ជើង​ ​២​ ​ក្តី​ ​មាន​ជើង​ ​៤​ ​ក្តី​ ​មាន​ជើង​ច្រើន​ក្តី​ ​មាន​រូប​ក្តី​ ​គ្មាន​រូប​ក្តី​ ​មាន​សញ្ញា​ក្តី​ ​គ្មាន​សញ្ញា​ក្តី​ ​មិនមែន​ជា​មិន​មាន​សញ្ញា​ក្តី​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រាកដជា​ប្រសើរ​លើស​ ​ជាង​ពួក​សត្វ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ពួក​សត្វ​ទាំងនោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ ​ក្នុង​បុគ្គល​ប្រសើរ​ ​ផល​ដ៏​ប្រសើរ​ ​តែង​មានដល់​ពួក​សត្វ​អ្នក​ជ្រះថ្លា​ ​ក្នុង​បុគ្គល​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សង្ខតធម៌​ ​ធម៌​ដែល​បច្ច័យ​តាក់តែង​ទាំងប៉ុន្មាន​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ប្រាកដជា​ប្រសើរ​ជាង​ពួក​សង្ខតធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ ​ក្នុង​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ ​ក្នុង​ព្រះធម៌​ដ៏​ប្រសើរ​ ​ផល​ដ៏​ប្រសើរ​ ​តែង​មានដល់​ពួក​សត្វ​ ​អ្នក​ជ្រះថ្លា​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងប៉ុន្មាន​ ​ជា​សង្ខតធម៌​ក្តី​ ​អសង្ខតធម៌​ក្តី​ ​វិរាគធម៌​ ​ប្រាកដជា​ប្រសើរ​ជាង​ពួក​ធម៌​ទាំងនោះ​ ​ព្រោះថា​ ​វិរាគធម៌​នេះ​ ​ជា​ធម៌​សម្រាប់​បន្ទោបង់​ ​នូវ​សេចក្តី​ស្រវឹង​ ​ជា​ធម៌​កំចាត់​បង់​ ​នូវ​សេចក្តី​ស្រេកឃ្លាន​ ​ជា​ធម៌​អាច​ដក​នូវ​សេចក្តី​អាល័យ​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636853423396713106
ទៅកាន់ទំព័រ៖