ព្រះត្រៃបិដក ភាគ ៤២

​ជា​ធម៌​ផ្តាច់​បង់​នូវ​វដ្តៈ​ ​ជា​ធម៌​អស់​ទៅ​នៃ​តណ្ហា​ ​ជា​ធម៌​ប្រាសចាក​តម្រេក​ ​ជា​ធម៌​រលត់​ ​ជា​ធម៌​មិន​មាន​គ្រឿង​ចាក់ស្រែះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​វិរាគធម៌​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​ផល​ដ៏​ប្រសើរ​ ​តែង​មានដល់​ពួក​សត្វ​អ្នក​ជ្រះថ្លា​ ​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​ទាំងប៉ុន្មាន​ ​សង្ឃ​សាវក​ ​នៃ​តថាគត​ ​បើ​រាប់​ជាគូ​ ​បាន​ ​៤​ ​គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន​ ​៨​ ​នេះ​ជា​សង្ឃ​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​ទទួល​របស់​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​ ​នូវ​អាគន្តុកទាន​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​ ​គប្បី​ធ្វើ​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​នៃ​សត្វលោក​ ​ប្រាកដជា​ប្រសើរ​ជាង​សង្ឃ​ ​ឬ​គណៈ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ ​ដ៏​ប្រសើរ​ ​ផល​ដ៏​ប្រសើរ​ ​តែង​មានដល់​ពួក​សត្វ​ ​អ្នក​ជ្រះថ្លា​ ​ក្នុង​ព្រះសង្ឃ​ដ៏​ប្រសើរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អគ្គ​ប្ប​សាទ​ ​(​សេចក្តី​ជ្រះថ្លា​ ​ដ៏​ប្រសើរ​)​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636853423600374754
ទៅកាន់ទំព័រ៖