ព្រះត្រៃបិដក ភាគ ៤២

​បុណ្យ​ដ៏​ប្រសើរ​ផង​ ​អាយុ​ដ៏​ប្រសើរ​ផង​ ​វណ្ណៈ​ដ៏​ប្រសើរ​ផង​ ​យស​ដ៏​ប្រសើរ​ផង​ ​សេចក្តី​សរសើរ​ដ៏​ប្រសើរ​ផង​ ​សេចក្តី​សុខ​ដ៏​ប្រសើរ​ផង​ ​កំឡាំង​ដ៏​ប្រសើរ​ផង​ ​រមែង​ចំរើន​ ​ដល់​បុគ្គល​ទាំងឡាយ​ ​អ្នក​ជ្រះថ្លា​ ​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​ ​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​ ​មិន​មាន​បុគ្គល​ដទៃ​លើស​ ​ជ្រះថ្លា​ក្នុង​ព្រះធម៌​ដ៏​ប្រសើរ​ ​ជា​ធម៌​រម្ងាប់​រាគៈ​ ​នាំមក​នូវ​សេចក្តី​សុខ​ ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ ​ដ៏​ប្រសើរ​ ​ជា​ស្រែបុណ្យ​ ​មិន​មាន​ស្រែ​ដទៃ​លើស​ ​ឲ្យ​នូវ​ទាន​ចំពោះ​បុគ្គល​ដ៏​ប្រសើរ​។​ ​អ្នកប្រាជ្ញ​ ​ដែល​មាន​ចិ​ត្ត​ដម្កល់​មាំ​ ​ក្នុង​ធម៌​ដ៏​ប្រសើរ​ ​ជា​អ្នកឲ្យ​នូវ​ទាន​ ​ដល់​បុគ្គល​ដ៏​ប្រសើរ​ ​ទោះ​កើតជា​ទេវតា​ក្តី​ ​ជា​មនុស្ស​ក្តី​ ​តែង​ដល់​នូវ​ភាវៈ​ ​ដ៏​ប្រសើរ​ ​រមែង​រីករាយ​។​

 [​៣៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​ ​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636853423862849767
ទៅកាន់ទំព័រ៖