ព្រះត្រៃបិដក ភាគ ៤២

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ព្រះអង្គ​ត្រូវការ​ហាមឃាត់​ពាក្យ​របស់ខ្ញុំ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ហាមឃាត់​ពាក្យ​របស់ខ្ញុំ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​មិន​ទទួល​អនុមោទនា​ ​មិន​ហាមឃាត់​ពាក្យ​របស់​អ្នក​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ក៏​តែង​បញ្ញត្ត​ ​នូវ​បុគ្គល​ដែល​មាន​បញ្ញា​ច្រើន​ ​ប្រកបដោយ​ធម៌​ ​៤​ ​ថា​ជាម​ហា​បុរស​ដែរ​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​តើ​ដូចម្តេច​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ពួក​ជន​ច្រើន​គ្នា​ ​បា​នដ​ម្កល់​ហើយ​ ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​កល្យាណធម៌​ ​និង​កុសលធម៌​ ​បុគ្គល​នោះ​ ​ប្រាថ្នា​ដើម្បី​ត្រិះរិះ​ ​នូវ​វិតក្កៈ​ណា​ ​ក៏​ត្រិះរិះ​ ​នូវ​វិតក្កៈ​នោះ​បាន​ ​មិន​ប្រាថ្នា​ដើម្បី​ត្រិះរិះ​ ​នូវ​វិតក្កៈ​ណា​ ​ក៏​មិន​ត្រិះរិះ​ ​នូវ​វិតក្កៈ​នោះ​ ​ប្រាថ្នា​ដើម្បី​សម្រេច​ ​នូវ​គំនិត​ណា​ ​ក៏​សម្រេច​ ​នូវ​គំនិត​នោះ​ ​មិន​ប្រាថ្នា​ដើម្បី​សម្រេច​ ​នូវ​គំនិត​ណា​ ​ក៏​មិន​សម្រេច​ ​នូវ​គំនិត​នោះ​ឡើយ​។​ ​បុគ្គល​ជា​អ្នក​បាន​ដល់​នូវ​ចេ​តោ​វ​សី​ ​ក្នុង​ផ្លូវ​វិតក្កៈ​ទាំងឡាយ​ ​ជា​អ្នក​បាន​មិនបាច់​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ក្រ​ ​មិន​ខុសវេលា​កំណត់​ ​នូវ​ ​ឈាន​ទាំង​ ​៤​ ​ដែល​កើត​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636853424276733440
ទៅកាន់ទំព័រ៖