ព្រះត្រៃបិដក ភាគ ៤២

​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិន​អនុមោទនា​ ​មិន​ហាមឃាត់​ពាក្យ​របស់​អ្នក​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​តែង​បញ្ញត្ត​នូវ​ជន​ ​ដែល​មាន​បញ្ញា​ច្រើន​ ​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​នេះឯង​ ​ថា​ជាម​ហា​បុរស​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិនដែល​មាន​ទេ​ ​ព្រោះថា​ ​ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​ហើយ​ ​នេះ​ជា​ពាក្យសុភាសិត​។​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ចាំទុក​ ​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដែល​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​នេះ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​មែន​ ​ជន​ច្រើន​នាក់​ ​បា​នដ​ម្កល់​ហើយ​ ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​កល្យាណធម៌​ ​និង​កុសលធម៌​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រាថ្នា​ដើម្បី​ត្រិះរិះ​ ​នូវ​វិតក្កៈ​ណា​ ​តែង​ត្រិះរិះ​នូវ​វិតក្កៈ​នោះ​បាន​ ​មិន​ប្រាថ្នា​ដើម្បី​ត្រិះរិះ​ ​នូវ​វិតក្កៈ​ណា​ ​ក៏​មិន​ត្រិះរិះ​ ​នូវ​វិតក្កៈ​នោះ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636853424428162101
ទៅកាន់ទំព័រ៖