ព្រះត្រៃបិដក ភាគ ៤២
ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ព្រះគោតមដ៏ចំរើន ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ព្រះគោតមដ៏ចំរើន បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងព្រះហឫទ័យ ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រះគោតមដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលព្រាហ្មណ៍ សំដីនាំឲ្យចង្អៀតចង្អល់ ដែលអ្នកនិយាយហើយទាំងប៉ុន្មាន តថាគត នឹងព្យាករ នូវសំដីនោះ ឲ្យអ្នកស្តាប់ ម្នាលព្រាហ្មណ៍ តថាគត ប្រតិបត្តិហើយ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដំកល់នៅក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ម្នាលព្រាហ្មណ៍ តថាគត ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ទើបត្រិះរិះ នូវវិតក្កៈនោះ មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ
ID: 636853424599081877
ទៅកាន់ទំព័រ៖