ព្រះត្រៃបិដក ភាគ ៤២
[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរ។ ចំណែកទោណព្រាហ្មណ៍ ក៏ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ។ ទោណព្រាហ្មណ៍ ក៏បានឃើញកងចក្រទាំងឡាយមួយពាន់ ក្នុងស្នាមព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគ ដែលប្រកបដោយខ្នងកង់ និងដុំ បរិបូណ៌ដោយអាការគ្រប់យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើអស្ចារ្យណាស់ហ្ន៎ យីអើ មិនដែលមានទេ ស្នាមជើងទាំងពីរនេះ មិនដែលមានដល់មនុស្សធម្មតាទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់យាងបែរចេញពីផ្លូវ ហើយទ្រង់គង់ផ្គត់ព្រះភ្នែន ដម្កល់ព្រះកាយឲ្យត្រង់ តម្រង់ព្រះស្មារតីឲ្យនឹង ក្រោមម្លប់ឈើមួយ។ ឯទោណព្រាហ្មណ៍ ដើរទៅតាមស្នាមព្រះបាទ ព្រះដ៏មានព្រះភាគ ក៏បានឃើញព្រះដ៏មានព្រះភាគ គួរជាទីជ្រះថ្លា ជាទីរីករាយ មានព្រះឥន្រ្ទិយស្ងប់រម្ងាប់ មានព្រះហឫទ័យស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិ ដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្រ្ទិយរក្សាហើយ ជាបុគ្គលដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់
ID: 636853425047507526
ទៅកាន់ទំព័រ៖