ព្រះត្រៃបិដក ភាគ ៤២

​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​ទេវតា​។​ ​ព្រះអង្គ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​នឹង​មិនកើត​ជា​ទេវតា​ទេ​។​ ​លោក​ដ៏​ចំរើន​នឹង​កើតជា​គន្ធព្វ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​នឹង​មិនកើត​ជា​គន្ធព្វ​ទេ​។​ ​លោក​ដ៏​ចំរើន​នឹង​កើតជា​យក្ខ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​នឹង​មិនកើត​ជា​យក្ខ​ទេ​។​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​មនុស្ស​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​មិនកើត​ជា​មនុស្ស​ទេ​។​ ​ទោណ​ព្រាហ្មណ៍​ពោល​ថា​ ​កាល​ខ្ញុំ​សួរ​ថា​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​ទេវតា​ឬ​ ​លោក​ពោល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​មិនកើត​ជា​ទេវតា​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​គន្ធព្វ​ឬ​ ​លោក​ពោល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​មិនកើត​ជា​គន្ធព្វ​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​យក្ខ​ឬ​ ​លោក​ពោល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​មិនកើត​ជា​យក្ខ​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​លោក​ដ៏​ចំរើន​ ​នឹង​កើតជា​មនុស្ស​ឬ​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636853425236318325
ទៅកាន់ទំព័រ៖