ព្រះត្រៃបិដក ភាគ ៤២

​លោក​ពោល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​មិនកើត​ជា​មនុស្ស​ទេ​ ​កាលបើ​ដូច្នេះ​ ​តើ​លោក​ដ៏​ចំរើន​ ​នឹង​ទៅ​កើតជា​អ្វីទៅ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​តថាគត​ ​កើតជា​ទេវតា​ ​ព្រោះថា​ ​តថាគត​ ​មិនបាន​លះបង់​អាសវៈ​ទាំងឡាយ​ណា​ ​អាសវៈ​ទាំងឡាយ​នោះ​ ​តថាគត​ ​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​តថាគត​ ​កើតជា​គន្ធព្វ​ ​ព្រោះ​តថាគត​ ​មិនទាន់​បាន​លះបង់​ ​នូវ​អាសវៈ​ទាំងឡាយ​ណា​ ​…​ ​បើ​កើតជា​យក្ខ​ ​…​ ​បើ​កើតជា​មនុស្ស​ ​អាសវៈ​ទាំងឡាយ​នោះ​ ​តថាគត​ ​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​។​ ​ម្នាល​ព្រាហ្មណ៍​ ​ផ្កាព្រលឹត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​កើតឡើង​ក្នុងទឹក​ ​ចំរើន​ឡើង​ក្នុងទឹក​ ​ដុះ​ផុត​ពី​ទឹក​ ​មិន​ជាប់​ដោយ​ទឹក​វិញ​ទេ​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ដែល​កើតឡើង​ក្នុង​លោក​ ​ចំរើន​ឡើង​ក្នុង​លោក​ ​រមែង​គ្រប​សង្កត់​នូវ​លោក​ ​មិនបាន​ជាប់​ចំពាក់​ ​ដោយ​លោក​វិញ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ចំណាំ​តថាគត​ថា​ ​ព្រះពុទ្ធ​ដូច្នេះ​ចុះ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636853425425339136
ទៅកាន់ទំព័រ៖