ព្រះត្រៃបិដក ភាគ ៤២

​តថាគត​គប្បី​កើតជា​ទេវតា​ ​ឬ​កើតជា​គន្ធព្វ​ ​ត្រាច់​ទៅតាម​អាកាស​ ​ព្រោះ​អាសវៈ​ណា​ក្តី​ ​គប្បី​ដល់​នូវ​ភាព​ ​នៃ​ខ្លួន​ជា​យក្ខ​ ​និង​ជួបប្រទះ​នូវ​ភាព​ ​នៃ​ខ្លួន​ជា​មនុស្ស​ ​ព្រោះ​អាសវៈ​ណា​ក្តី​ ​អាសវៈ​ទាំងអស់​នោះ​ ​របស់​តថាគត​អស់ហើយ​ ​បាន​កំចាត់​បង់​ហើយ​ ​ធ្វើឲ្យ​របូត​ចំណង​ហើយ​។​ ​ផ្កា​ឈូកស​ ​ដុះឡើង​ផុត​ ​(​ពី​ទឹក​)​ ​មិន​ជាប់​ដោយ​ទឹក​យ៉ាងណា​ ​តថាគត​ ​មិន​ជាប់​ដោយ​លោក​យ៉ាងនោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​តថាគត​ ​ជា​ព្រះពុទ្ធ​។​

 ​[​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​មិន​គួរ​សាបសូន្យ​ ​តែង​នៅក្នុង​ទី​ជិត​ ​នៃ​ព្រះ​និព្វាន​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​បរិបូណ៌​ ​១​ ​ជា​អ្នកមាន​ទ្វារ​គ្រប់គ្រង​ហើយ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​ ​ជា​អ្នក​ប្រកប​រឿយ​ ​ៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​សីល​បរិបូណ៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ ​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636853425660862607
ទៅកាន់ទំព័រ៖