ព្រះត្រៃបិដក ភាគ ៤២
អ្នកឃើញនូវភ័យ ក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីលបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុ ហើយមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុ មិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនបានសង្រួម នូវមនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រិ្ទយទាំងឡាយ យ៉ាងនេះឯង។
ID: 636853425855983768
ទៅកាន់ទំព័រ៖