ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ ​នៃ​បញ្ញា​ ​និង​បរិភោគ​នូវ​អាហារ​ ​ដើម្បី​លេង​ក៏ទេ​ ​ដើម្បី​ស្រវឹង​ក៏ទេ​ ​ដើម្បី​ប្រដាប់​តាក់តែង​រាងកាយ​ក៏ទេ​ ​ដើម្បីឲ្យ​ផូរផង់​សម្បុរ​ក៏ទេ​ ​ដើម្បីនឹង​ឲ្យ​តាំងនៅ​ ​នៃ​កាយ​នេះ​ ​ដើម្បី​នឹង​ញុំាង​ជីវិតិន្រ្ទិយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បីនឹង​បំបាត់​បង់​ ​នូវ​សេចក្តី​លំបាក​ ​ដើម្បីនឹង​អនុគ្រោះ​ ​ដល់​ព្រហ្មចារ្យ​ប៉ុណ្ណោះ​ឯង​ ​អាត្មាអញ​ ​នឹង​ឃាត់​បង់​ ​នូវ​វេទនា​ចាស់​ផង​ ​មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​ផង​ ​កិរិយា​ប្រព្រឹត្តទៅ​ ​នៃ​ឥរិយាបថ​ទាំង​ ​៤​ ​ក្តី​ ​សេចក្តី​មិន​មានទោស​ក្តី​ ​កិរិយា​នៅ​សប្បាយ​ក្តី​ ​នឹង​មានដល់​អាត្មាអញ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រកប​រឿយ​ ​ៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​ចង្ក្រម​ ​ក្នុង​វេលា​ថ្ងៃ​ ​សំអាតចិត្ត​ ​ចាក​អា​វរ​ណី​យ​ធម៌​ទាំងឡាយ​ ​ចូល​ទៅ​ចង្ក្រម​ ​អស់​បឋមយាម​នៃ​រាត្រី​ ​សំអាតចិត្ត​ ​ចាក​អា​វរ​ណី​យ​ធម៌​ទាំងឡាយ​ ​សម្រេច​សីហសេយ្យា​ ​ដោយ​បង្អៀង​ខាងស្តាំ​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​តម្រួត​ជើង​លើ​ជើង​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636853426034513979
ទៅកាន់ទំព័រ៖