ព្រះត្រៃបិដក ភាគ ៤២

 ​[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​តថាគត​ហៅថា​ ​អ្នកមាន​បច្ចេក​សច្ចៈ​បន្ទោបង់​ហើយ​ ​១​ ​មានការ​ស្វែងរក​លះបង់​ហើយ​ ​ដោយ​បរិបូណ៌​ ​១​ ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ ​ជា​អ្នក​ពួន​សម្ងំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកមាន​បច្ចេក​សច្ចៈ​បន្ទោបង់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​បច្ចេក​សច្ចៈ​ដ៏​ច្រើន​ណា​ ​របស់​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​ដ៏​ច្រើន​ ​ដោយ​យល់ថា​ ​លោក​ទៀង​ ​ដូច្នេះ​ក៏​មាន​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ក៏​មាន​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ក៏​មាន​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក៏​មាន​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក៏​មាន​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ដូច្នេះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ដូច្នេះ​ក៏​មាន​ ​ពួក​បច្ចេក​សច្ចៈ​ ​ទាំងអស់​នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បន្ទោបង់​ហើយ​ ​កំចាត់​បង់​ហើយ​ ​លះបង់​ហើយ​ ​ខ្ជាក់​ចោល​ហើយ​ ​ច្បូត​ចេញ​ហើយ​ ​បណ្តេញ​បង់​ហើយ​ ​បំបាត់​បង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​បច្ចេក​សច្ចៈ​បន្ទោបង់​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នកមាន​ការស្វែងរក​លះបង់​ហើយ​ ​ដោយ​បរិបូណ៌​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636853426441197240
ទៅកាន់ទំព័រ៖