ព្រះត្រៃបិដក ភាគ ៤២
ទុតិយបណ្ណាសក
បុញ្ញាភិសន្ទវគ្គ
[៥២] ម្នាលភិក្ខុទាំងឡាយ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាតីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល មាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់ចីវរ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល របស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគបិណ្ឌបាត របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់សេនាសនៈ របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន
ID: 636853457643421905
ទៅកាន់ទំព័រ៖