ព្រះត្រៃបិដក ភាគ ៤២
អបណ្ណកវគ្គ
[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ជាអ្នកប្រតិបត្តិ ចំពោះអបណ្ណកប្បដិបទា គឺប្រតិបត្តិមិនខុសផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ១ ជាអ្នកចេះដឹងច្រើន ១ ជាអ្នកមានព្យាយាមប្រារព្ធ ១ ជាអ្នកមានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង។
[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ប្រតិបត្តិ នូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយផង។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សេចក្តីត្រិះរិះ ក្នុងការចេញចាកកាម ១ សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ ១ សេចក្តីត្រិះរិះ ក្នុងការមិនបៀតបៀន ១ សេចក្តីឃើញត្រូវ ១។
ID: 636853470056851913
ទៅកាន់ទំព័រ៖