ព្រះត្រៃបិដក ភាគ ៤២

​អសុរ​វគ្គ​


 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​អសុរ​ ​មាន​អសុរ​ ​ជា​បរិវារ​ ​១​ ​អសុរ​ ​មាន​ទេវតា​ជា​បរិវារ​ ​១​ ​ទេវតា​ ​មាន​អសុរ​ជា​បរិវារ​ ​១​ ​ទេវតា​ ​មាន​ទេវតា​ ​ជា​បរិវារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​អសុរ​ ​មាន​អសុរ​ ​ជា​បរិវារ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​ទាំង​បរិសទ្យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ជា​អ្នក​ ​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អសុរ​ ​មាន​អសុរ​ ​ជា​បរិវារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​អសុរ​ ​មាន​ទេវតា​ជា​បរិវារ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​ប៉ុន្តែ​ឯ​បរិសទ្យ​ ​នៃ​បុគ្គល​នោះ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អសុរ​ ​មាន​ទេវតា​ជា​បរិវារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​ទេវតា​ ​មាន​អសុរ​ជា​បរិវារ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636853477946553178
ទៅកាន់ទំព័រ៖