ព្រះត្រៃបិដក ភាគ ៤២

​ត​តិ​យ​បណ្ណា​សក​
​វលាហក​វគ្គ​


 ​[​១០២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេឃ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​មេឃ​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​មេឃ​គ្រហឹម​ ​ឥត​ភ្លៀង​ ​១​ ​មេឃ​បង្អុរ​ភ្លៀង​ ​ឥត​គ្រហឹម​ ​១​ ​មេឃ​ទាំង​មិន​គ្រហឹម​ ​ទាំង​មិន​បង្អុរ​ភ្លៀង​ ​១​ ​មេឃ​គ្រហឹម​ផង​ ​បង្អុរ​ភ្លៀង​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេឃ​ ​មាន​ ​៤​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ឧបមា​ ​ដោយ​មេឃ​នេះ​ ​មាន​ ​៤​ ​ពួក​ ​រមែង​មាននៅ​ក្នុង​លោក​ ​ដូច្នោះ​ដែរ​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​គ្រហឹម​ ​ឥត​បង្អុរ​ភ្លៀង​ ​១​ ​បង្អុរ​ភ្លៀង​ ​ឥត​គ្រហឹម​ ​១​ ​ទាំង​មិន​គ្រហឹម​ ​ទាំង​មិន​បង្អុរ​ភ្លៀង​ ​១​ ​គ្រហឹម​ផង​ ​បង្អុរ​ភ្លៀង​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​គ្រហឹម​ ​ឥត​បង្អុរ​ភ្លៀង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បានតែ​និយាយ​ ​តែ​មិន​ធ្វើ​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636853484185550028
ទៅកាន់ទំព័រ៖