ព្រះត្រៃបិដក ភាគ ៤២

​ភយ​វគ្គ​


 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ភ័យ​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អត្តានុវាទ​ភ័យ​ ​(​ភ័យ​អំពី​ការ​តិះដៀល​ខ្លួនឯង​)​ ​១​ ​បរា​នុ​វាទ​ភ័យ​ ​(​ភ័យ​អំពី​ការ​តិះដៀល​ ​របស់​បុគ្គល​ដទៃ​)​ ​១​ ​ទណ្ឌ​ភ័យ​ ​(​ភ័យ​អំពី​ទណ្ឌកម្ម​)​ ​១​ ​ទុគ្គតិ​ភ័យ​ ​(​ភ័យ​អំពី​ទុគ្គតិ​ ​គឺ​អបាយ​ទាំងបួន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អត្តានុវាទ​ភ័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​ប្រសិនបើ​ខ្លួន​អញ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​តើ​ខ្លួន​អញ​ ​នឹង​មិន​តិះដៀល​ខ្លួនឯង​ ​ព្រោះ​សីល​ទេ​ឬ​ ​បុគ្គល​នោះ​ ​ក៏​ខ្លាច​ចំពោះ​ភ័យ​ ​ដែល​កើតឡើង​ ​អំពី​ការ​តិះដៀល​ខ្លួនឯង​ ​ហើយ​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ត្រឡប់​រក្សាខ្លួន​ឲ្យ​ស្អាត​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អត្តានុវាទ​ភ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរា​នុ​វាទ​ភ័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​ប្រសិនបើ​ ​អញ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636853500998971701
ទៅកាន់ទំព័រ៖