ព្រះត្រៃបិដក ភាគ ៤២

​បុគ្គល​វគ្គ​


 ​[​១៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនទាន់​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​មិនទាន់​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​(​សំយោជនៈ​ ​ជា​បច្ច័យ​ដើម្បី​បាន​នូវ​ឧប​បត្តិ​ភព​)​ ​មិនទាន់​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​(​សំយោជនៈ​ ​ជា​បច្ច័យ​ ​ដើម្បី​បាន​នូវ​ភព​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​តែ​មិនទាន់​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​មិនទាន់​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636853509801685187
ទៅកាន់ទំព័រ៖