ព្រះត្រៃបិដក ភាគ ៤៣
សុត្តន្តបិដក
អង្គុត្តរនិកាយ ចតុក្កនិបាត
ចតុត្ថភាគ
ចតុត្ថបណ្ណាសក
ឥន្រ្ទិយវគ្គ ទី១
[១] ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះមាន ៤។ ឥន្រ្ទិយ ៤ គឺអ្វីខ្លះ។ ឥន្រ្ទិយគឺសទ្ធា ១ ឥន្រ្ទិយគឺវីរិយៈ ១ ឥន្រ្ទិយគឺសមាធិ ១ ឥន្រ្ទិយគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ មាន ៤ នេះឯង។
[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺសទ្ធា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
[៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺបញ្ញា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
ID: 636853688841095656
ទៅកាន់ទំព័រ៖