ព្រះត្រៃបិដក ភាគ ៤៣
បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលយកអន្ទាក់ដ៏ធំ ទាក់កមនុស្ស ដែលទើបនឹងងើប ឡើង (អំពីទឹក) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែងើបឡើងភ្លាម ត្រូវព្រះដ៏មានព្រះភាគ ទាក់ដោយអន្ទាក់ គឺសំដីដ៏ធំ ក៏យ៉ាងនោះដែរ។ ម្នាលឧបកៈ គថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់ តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាអកុសល ព្រោះហេតុ ដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល គួរតែលះបង់ចេញ បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើន ប្រមាណមិនបានថា អកុសលនេះ គួរលះបង់ចេញ ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាកុសល ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល គួរតែចំរើន បទ ព្យញ្ញនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា កុសលនេះគួរតែចំរើន ព្រោះហេតុដូច្នេះៗ ។ លំដាប់នោះ ឧបកមណ្ឌិកាបុត្រ
ID: 636853710981872036
ទៅកាន់ទំព័រ៖