ព្រះត្រៃបិដក ភាគ ៤៣
            
        
        
            
            
                
                រីករាយ អនុមោទនាភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ដើរប្រទក្សិណ រួចហើយក៏ចូលទៅគាល់ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងរ៉ាវ ដែលខ្លួនបានទៅគាល់ ចរចាជាមួយនឹងព្រះមានព្រះភាគគ្រប់ប្រការ ចំពោះព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ។ កាលបើឧបកមណ្ឌិកាបុត្រ ក្រាបទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ ទ្រង់ខ្ញាល់ តូចព្រះរាជហ្ឫទ័យ ត្រាស់នឹងឧបកមណ្ឌិកាបុត្រ ដូច្នេះថា ឱក្មេងអ្នកស្រុក ធ្វើអម្បិលនេះ លុបលាងគុណអ្វីម្ល៉េះ មាត់រឹងអ្វីម្ល៉េះ គឃ្លើនអ្វីម្ល៉េះ ព្រោះវាហ៊ានសំគាល់ព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធនោះ ថាជាមនុស្ស ដែលគេមិនគួររាប់អាន នែឧបកៈ អ្នកឯងចូរចេញទៅ ចូរវិនាសទៅ កុំឲ្យអញឃើញឯង។
 [៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលត្រូវធ្វើឲ្យជាក់ច្បាស់នេះ មាន ៤យ៉ាង ។ ធម៌ទាំង ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា
(១) ក៏មាន។ 
(១) វិបស្សនាបញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយឈានប្បញ្ញា ឯមគ្គប្បញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយវិបស្សនាបញ្ញា ឯផលប្បញ្ញា សម្រេចដោយមគ្គប្បញ្ញា ឯបច្ចវេក្ខណប្បញ្ញា សម្រេចដោយផលប្បញ្ញា។ អដ្ឋកថា។
             
            
         
        
            
                ID: 636853711368654158 
                
            
            
                ទៅកាន់ទំព័រ៖