ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​នាមកាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោក្ខធម៌​ ​៨​ ​ជា​ធម៌​ដែល​ត្រូវ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ ​ដោយ​នាមកាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​សតិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុពេ្វ​និវាស​ ​ជា​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​សតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ចក្ខុ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ច្យុតិ​ ​និង​ការ​កើតឡើង​ ​របស់​សត្វ​ទាំងឡាយ​ ​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ចក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អស់​អាសវៈ​ ​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះឯង​ ​ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៤០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មិគា​រមាតុ​ប្បា​សាទ​ ​ក្នុង​ ​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះភិក្ខុ​សង្ឃ​ ​ចោមរោម​ ​គង់នៅ​ក្នុង​ថ្ងៃឧបោសថ​នោះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ទត​ឃើញ​ភិក្ខុសង្ឃ​ ​នៅ​ស្ងៀមស្ងាត់​ ​ទើប​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636853711561545191
ទៅកាន់ទំព័រ៖