ព្រះត្រៃបិដក ភាគ ៤៣

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​មិន​មានការ​ចរចា​អ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​មិន​មានការ​ស្តី​និយាយ​អ្វី​ ​ជា​បរិសទ្យ​ស្អាត​ ​តាំងនៅ​ក្នុង​ខ្លឹម​ធម៌​ ​បរិសទ្យ​មាន​សភាព​យ៉ាងណា​ ​ដែល​ក្រ​នឹង​បានឃើញ​ក្នុង​លោក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បរិសទ្យ​មាន​សភាព​យ៉ាងណា​ ​ដែល​គួរ​ទទួល​គ្រឿងបូជា​ ​គួរ​ទទួល​របស់​ទទួលភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ធ្វើ​អញ្ជលី​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​បំផុត​របស់​សត្វលោក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ទាន​មាន​ប្រមាណ​តិច​ ​ដែលគេ​ឲ្យ​ ​ដល់​បរិសទ្យ​ ​មាន​សភាព​យ៉ាងណា​ ​ហើយ​បានផល​ច្រើន​ ​ទាន​ច្រើន​ ​ដែលគេ​ឲ្យហើយ​ ​រឹងរឹតតែ​មានផល​ច្រើនឡើង​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បរិសទ្យ​ណា​ ​ដែល​គួរ​គេ​ស្ពាយ​ស្បៀង​ទៅ​មើល​ ​សូម្បី​អស់​ទី​រាប់ទាំង​យោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុសង្ឃ​នេះ​ ​មានគុណ​សម្បត្តិ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ ​ដែល​សម្រេច​ភាពជា​ទេវតា​(​១​)
​(​១​)​ ​បានសម្រេច​ទិព្វវិហារ​ធម៌​ ​ជា​ធម៌​ឲ្យ​កើតជា​ឧប​បត្តិ​ទេព​ផង​ ​សម្រេច​អរហត្ត​ ​ព្រោះ​ទិព្វវិហារ​ធម៌​ ​គឺ​នៅក្នុង​ចតុត្ថជ្ឈាន​ ​ហើយ​បានសម្រេច​អរហត្ត​ផង​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636853711814739673
ទៅកាន់ទំព័រ៖