ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាព្រហ្ម
(១) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពមិនញាប់ញ័រ
(២) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាអរិយៈ
(៣) ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ វិចារៈបាន។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះបា្រសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះសុខបានផង លះទុក្ខបានផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង គឺ ទិសតូចៗ
(១) បានសម្រេចព្រហ្មវិហារធម៌ ជាធម៌ឲ្យបានកើតជាព្រហ្មផង សម្រេចអរហត្ត ព្រោះព្រហ្មវិហារធម៌ គឺនៅក្នុងព្រហ្មវិហារធម៌ ទាំង៤ ហើយសម្រេចអរហត្តផង។ (២) បានសម្រេចឈានមិនញាប់ញ័រ ជាឈានឲ្យសម្រេចភាពមិនញាប់ញ័រផង សម្រេចអរហត្តបាន ព្រោះឈានមិនញាប់ញ័រ គឺនៅក្នុងអរូបជ្ឈាន ទាំង៤ ហើយសម្រេចអរហត្តផង។ (៣) កន្លងភាពជាបុថុជ្ជន ហើយសម្រេចភាពជាអរិយៈ គឺបានសម្រេចមគ្គ ៤ ផល៣ ចំពោះតែអរិយសច្ច ទាំង៤។ អដ្ឋកថា។
ID: 636853712200621744
ទៅកាន់ទំព័រ៖