ព្រះត្រៃបិដក ភាគ ៤៣

​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ ​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងអស់​ ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​ទិសទី​ ​២​ ​ក៏​ដូចគ្នា​ ​ទិសទី​ ​៣​ ​ក៏​ដូចគ្នា​ ​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​ ​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ ​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សម្រេច​ភាពជា​ព្រហ្ម​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សម្រេច​ភាព​មិន​ញាប់ញ័រ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​រូបសញ្ញា​ ​ដោយ​អាការ​ទាំងពួង​ ​ព្រោះ​រលត់​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ពិចារណា​ថា​ ​អាកាស​ ​មិន​មាន​ទីបំផុត​ ​បានសម្រេច​អាកាសានញ្ចាយតន​ជ្ឈាន​ ​កន្លង​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​អាការ​ទាំងពួង​ ​ហើយ​ពិចារណា​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​បានសម្រេច​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​កន្លង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​អាការ​ទាំងពួង​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636853712389162528
ទៅកាន់ទំព័រ៖