ព្រះត្រៃបិដក ភាគ ៤៣
ហើយពិចារណាថា របស់អ្វីតិចតួច មិនមាន បានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន កន្លងអាកិញ្ចញ្ញាយតនជ្ឈាន ដោយអាការទាំងពួង ហើយបានសម្រេចនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ យ៉ាងនេះឯង។
ចប់ យោធាជីវវគ្គ ទី៤។
ឧទ្ទាននៃយោធាជីវវគ្គនោះគឺៈ
និយាយអំពីការប្រៀបធៀបនឹងយោធាជីវៈ ១ ការធានាមិនបាន ១ របស់ដែលឮហើយ ១ ការមិនខ្លាចស្លាប់ ១ និងសមណសច្ចៈ ១ ជាគំរប់ប្រាំ រឿងភិក្ខុឆ្លាស ១ វស្សការព្រាហ្មណ៍ ១ រឿងឧបកៈ ១ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងថ្ងៃឧបោសថ ១។
ID: 636853712632826465
ទៅកាន់ទំព័រ៖