ព្រះត្រៃបិដក ភាគ ៤៣

​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រៀន​នូវ​ធម៌​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​បេ​។​ ​ជា​អ្នក​ដល់​នូវ​គុណវិសេស​ឆាប់រហ័ស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​ទី២​ ​នៃ​ធម៌​ ​ដែល​ចូល​ទៅកាន់​ត្រ​ចៀក​រឿយ​ៗ​ ​ដែល​បុគ្គល​ចាំស្ទាត់​ ​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ ​រមែង​កើ​ត​បា្រ​កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​រៀន​នូវ​ធម៌​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភុ​ត​ធម្មៈ​ ​វេ​ទល្លៈ​ ​ធម៌​ទាំងនោះ​ ​ជាស​ភាវៈ​ ​ចូល​ទៅកាន់​ត្រ​ចៀក​រឿយ​ៗ​ ​នៃ​ភិក្ខុ​នោះ​ ​ដែល​បាន​ចាំស្ទាត់​ ​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​។​ ​ភិក្ខុ​នោះ​ ​ភ្លេចស្មារតី​ ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ចូល​ទៅកាន់​ទេវនិកាយ​ណាមួយ​។​ ​ចំណែក​នៃ​ធម៌​ទាំងឡាយ​ ​មិន​បា្រ​កដ​ច្បាស់​ ​ដល់​ភិក្ខុ​នោះ​ ​ដែល​មាន​សេចក្ដីសុខ​ ​ក្នុង​ទេវនិកាយ​នោះ​ឡើយ​ ​ទាំង​មិនមែន​ជា​ភិក្ខុ​មាន​ឫទ្ធិ​ ​ដល់​នូវ​សេចក្ដី​ស្ទាត់ជំនាញ​ខាង​ផ្លូវចិត្ត​ ​ហើយ​សំដែងធម៌​ ​ដល់​ទេវ​បរិសទ្យ​បាន​ឡើយ​។​ ​គ្រាន់តែ​ថា​ ​ទេវបុត្ត​ ​អាច​សំដែងធម៌​ ​ដល់​ទេវ​បរិសទ្យ​បាន​ប៉ុណ្ណោះ​។​ ​ទេវបុត្ត​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​អំពី​មុន​ ​ក្នុង​ធម៌​វិន័យ​ណា​ ​នេះ​គឺ​ធម្មវិន័យ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​នៃ​សតិ​ ​ឈ្មោះថា​ ​យឺតយូរ​ ​សត្វ​នោះ​ ​ដល់​នូវ​គុណវិសេស​ ​ឆាប់រហ័ស​ជាង​សតិ​នោះ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636853713319715753
ទៅកាន់ទំព័រ៖