ព្រះត្រៃបិដក ភាគ ៤៣
ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏អាស្រ័យនូវតណ្ហា ហើយលះបង់តណ្ហាបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោល ហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលថា ម្នាលនាង កាយនេះ កើតមកដោយ មានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលយ៉ាងលោកដ៏មានអាយុនោះ
ID: 636853690937385557
ទៅកាន់ទំព័រ៖