ព្រះត្រៃបិដក ភាគ ៤៣
ក៏តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល គឺបុគ្គលដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើ ទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បី ដឹងបាន បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលនៅរួមជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មាន អាយុនេះ ជាអ្នកធ្វើសីលឲ្យដាច់ ធ្វើសីលឲ្យឆ្លុះ ធ្វើសីលឲ្យពព្រុស ធ្វើសីលឲ្យពពាល មិនមែនជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន មិនមែនជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល លោកដ៏មានអាយុនេះ មិនមែនជាអ្នកមាន សីលទេ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលរួមនៅជាមួយ នឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មានអាយុនេះ មិនមែនជា អ្នកធ្វើសីលឲ្យដាច់ មិនមែនធ្វើសីលឲ្យឆ្លុះ មិនមែនធ្វើសីលឲ្យពព្រុស មិនមែនធ្វើ សីលឲ្យពពាលទេ ជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន
ID: 636853714060768139
ទៅកាន់ទំព័រ៖