ព្រះត្រៃបិដក ភាគ ៤៣
ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកមានសីល លោកដ៏មានអាយុនេះ មិនមែនទ្រុស្តសីល ឡើយ ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល បុគ្គល គប្បីដឹងបានដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បី ដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ គឺតថាគតពោលហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា ក៏មិនគប្បីដឹងបានដោយកាលជាអង្វែង ដូច្នេះនោះ ពាក្យនុ៎ះ គឺតថាគតពោល ហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាល និយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ កាល និយាយជាមួយនឹងមនុស្សម្នាក់ ដោយឡែកផ្សេង លុះនិយាយនឹងមនុស្សពីរនាក់ ដោយ ឡែកផ្សេង និយាយនឹងមនុស្ស ៣ នាក់ ដោយឡែកផ្សេង និយាយនឹងមនុស្សច្រើននាក់ ដោយឡែកផ្សេង
ID: 636853714244008619
ទៅកាន់ទំព័រ៖