ព្រះត្រៃបិដក ភាគ ៤៣

​មុន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​និយាយ​ពាក្យ​ក្រោយ​ខុសគ្នា​នឹង​ពាក្យ​មុន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មានសំដី​មិន​បរិសុទ្ធ​ទេ​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នក​ ​មានសំដី​បរិសុទ្ធ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កាល​និយាយ​ជាមួយនឹង​បុគ្គល​ផងគ្នា​ ​តែង​ដឹង​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​តែម្នាក់ឯង​ ​តែង​និយាយ​នឹង​មនុស្សម្នាក់​យ៉ាងណា​ ​និយាយ​នឹង​មនុស្ស​ពីរ​នាក់​ ​ក៏​យ៉ាងនោះ​ដែរ​ ​និយាយ​នឹង​មនុស្ស​ ​៣​ ​នាក់​ ​ក៏​យ៉ាងនោះ​ដែរ​ ​និយាយ​នឹង​មនុស្ស​ច្រើន​នាក់​ ​ក៏​យ៉ាងនោះ​ដែរ​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​និយាយ​ពាក្យ​ក្រោយ​មិន​ខុសគ្នា​នឹង​ពាក្យ​មុន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​សំដី​បរិសុទ្ធ​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នកមាន​សំដី​មិន​បរិសុទ្ធ​ទេ​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ស្អាត​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ការ​និយាយ​គ្នា​ ​តែ​សេចក្ដី​ស្អាត​នោះ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ខ្ជីខ្ជា​ ​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​មា​នបា្រ​ជ្ញា​ ​ព្រោះ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​ឥត​បា្រ​ជ្ញា​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​ដោយ​កាល​ជា​អង្វែង​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ក្នុង​កាលដែល​មាន​អន្តរាយ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636853714429109206
ទៅកាន់ទំព័រ៖