ព្រះត្រៃបិដក ភាគ ៤៣
ក៏បា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតប្រាជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលពោលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ
(១) របស់លោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ មិនសំដែងនូវអត្ថ និងបទ ដ៏ជ្រាលជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន មួយទៀត លោកដ៏មានអាយុនេះ ពោលនូវធម៌ឯណា មិនអាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ឡើង នូវសេចក្តីអធិប្បាយនៃធម៌នោះ ដោយសង្ខេប ឬដោយពិស្តារឡើយ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។
(១) អដ្ឋកថា ថា ការបង្អោនចិត្តទៅ ដោយការតាក់តែងប្រស្នា។
ID: 636853715092577155
ទៅកាន់ទំព័រ៖