ព្រះត្រៃបិដក ភាគ ៤៣

​មានតែ​បណ្ឌិត​ទើប​ដឹង​បាន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ពោល​នូវ​ធម៌​ណា​ ​ក៏អាច​នឹង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​បើកចំហ​ ​ចែករលែក​ ​ធ្វើឲ្យ​រាក់​ ​នូវ​សេចក្ដីអធិប្បាយ​នៃ​ធម៌​នោះ​ ​ដោយ​សេចក្ដីសង្ខេប​ ​ឬ​ដោយ​សេចក្ដី​ពិស្តារ​បាន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​មា​នបា្រ​ជ្ញា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នក​ឥត​ប្រាជ្ញា​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​មាន​ចក្ខុ​ ​ឈរ​ក្បែរ​មាត់ច្រាំង​ ​នៃ​អន្លង់​ទឹក​ ​គប្បី​ឃើញ​ត្រី​ធំ​ ​ដែល​កំពុង​ងើបឡើង​ ​បុរស​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ការ​ងើបឡើង​ ​របស់​ត្រី​នេះ​ ​យ៉ាងណា​ ​មួយទៀត​ ​ការ​ពន្លៀក​នៃ​ត្រី​នេះ​យ៉ាងណា​ ​សន្ទុះ​នៃ​ត្រី​នេះ​ ​យ៉ាងណា​ ​ត្រី​នេះ​ជា​ត្រី​ធំ​ ​ត្រី​នេះ​មិនមែន​ជា​ត្រី​តូច​ទេ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​សាកច្ឆា​ ​ជាមួយនឹង​បុគ្គល​ផងគ្នា​ ​តែង​ដឹង​យ៉ាងនេះ​ថា​ ​សេចក្ដី​វាងវៃ​ ​ក្នុង​ប្រស្នា​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងណា​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នក​ឥត​បា្រ​ជ្ញា​ទេ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636853715451747698
ទៅកាន់ទំព័រ៖