ព្រះត្រៃបិដក ភាគ ៤៣
ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា មិនគប្បីដឹងបាន ព្រោះការមិនធ្វើទុកក្នុងចិត្ត បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងបាន ដោយហេតុទាំង៤នេះ។
[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ស្ដេចលិច្ឆវី ព្រះនាមភទ្ទិយៈ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថា្វយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីសមគួរ។ កាលស្ដេចភទ្ទិយលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកបា្រស
ID: 636853715633438090
ទៅកាន់ទំព័រ៖