ព្រះត្រៃបិដក ភាគ ៤៣
តែងបោកបា្រសពួកសាវករបស់អន្យតិរិ្ថយ។ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា បានពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គ ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយនោះ ឈ្មោះថា ពោលពាក្យតាមព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ មិនមែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ដ៏សមគួរ ដល់ធម៌ផង ការប្រព្រឹត្តិទៅតាមវាទៈ ដែលប្រកបដោយធម៌ឯណានីមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា យើងខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ។ ម្នាលភទ្ទិយៈ អ្នកចូរមក អ្នកចូរកុំជឿប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ ដោយសេចក្ដីត្រិះរិះតាមអាការៈ កុំជឿប្រកាន់ដោយឃើញសមនឹងយោបល់ កុំជឿប្រកាន់ចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូនៃយើង។ ម្នាលភទ្ទិយៈ អ្នកគប្បីដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកបា្រជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ដូច្នេះ ក្នុងកាលណា ម្នាលភទ្ទិយៈ អ្នកគប្បីលះបង់ ក្នុងកាលនោះចុះ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច
ID: 636853716020890251
ទៅកាន់ទំព័រ៖