ព្រះត្រៃបិដក ភាគ ៤៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មែនហើយ​។​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​ធម៌​ទាំងនេះ​ ​ជាកុសល​ ​ឬ​ជាអកុសល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជាអកុសល​។​ ​ប្រកបដោយ​ទោស​ ​ឬមិន​ប្រកបដោយ​ទោស​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រកបដោយ​ទោស​។​ ​វិញ្ញូ​ជន​តិះដៀល​ ​ឬ​វិញ្ញូ​ជន​សរសើរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញូ​ជន​តិះដៀល​។​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​ឬមួយ​ពុំមែន​ទេ​ ​ឬក៏​ក្នុង​ដំណើរ​នុ៎ះ​ ​មាន​ប្រការ​ដូចម្ដេច​ទៅវិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​ក្នុង​ដំណើរ​នុ៎ះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​យល់​យ៉ាងនេះ​។​ ​ម្នា​លភ​ទ្ទិយៈ​ ​យើង​បាន​ពោល​ពាក្យ​ណា​ ​ដូច្នេះ​ថា​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ឮ​តៗ​គ្នា​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​និ​យា​យតៗ​គ្នា​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ភ្ញាក់ផ្អើល​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​អាង​តម្រា​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​គ្នេរគ្នាន់​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​នឹកស្មាន​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ត្រិះរិះ​តាម​អាការៈ​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការយល់​ត្រូវ​នឹង​ទិដ្ឋិ​របស់​ខ្លួន​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ជឿ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​ជឿ​ ​កុំ​ជឿ​ប្រកាន់​ថា​ ​សមណៈ​ ​ជា​គ្រូ​របស់​យើង​។​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636853716354559336
ទៅកាន់ទំព័រ៖