ព្រះត្រៃបិដក ភាគ ៤៣

​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​អលោភៈ​ ​កាល​កើតឡើង​ ​ខាងក្នុង​សន្ដានចិត្ត​របស់​បុរស​ ​រមែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬមិន​ជា​ប្រយោជន៍​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជា​ប្រយោជន៍​មែន​។​ ​ម្នា​លភ​ទ្ទិយៈ​ ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​មិន​ល្មោភ​ ​មិន​ត្រូវ​លោភៈ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ ​ដែល​លោភៈ​មិន​រួបរឹត​ហើយ​ ​រមែង​មិន​សម្លាប់សត្វ​ ​មិន​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ប្រព្រឹត្ត​ខុស​ ​ក្នុង​ភរិយា​របស់​បុគ្គល​ដទៃ​ ​មិន​និយាយ​កុហក​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ដើម្បី​អំពើនោះ​ ​ដែល​ជាហេតុ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​អស់កាលជាយូរអង្វែង​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​មែន​។​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​អទោសៈ​.​.​.​ ​អមោហៈ​.​.​.​ ​សេចក្ដី​មិន​ប្រណាំងប្រជែង​ ​កាល​កើតឡើង​ ​ខាងក្នុង​សន្ដានចិត្ត​របស់​បុរស​ ​រមែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬមិន​ជា​ប្រយោជន៍​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជា​ប្រយោជន៍​មែន​។​ ​ម្នា​លភ​ទ្ទិយៈ​ ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រណាំងប្រជែង​ ​មិន​ត្រូវ​សេចក្ដី​ប្រណាំងប្រជែង​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ ​ដែល​សេចក្ដី​ប្រណាំងប្រជែង​មិន​រួបរឹត​ហើយ​ ​រមែង​មិន​សម្លាប់សត្វ​ ​មិន​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636853716712319799
ទៅកាន់ទំព័រ៖