ព្រះត្រៃបិដក ភាគ ៤៣

​កាល​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​លោភៈ​បាន​ហើយ​ ​នឹង​មិន​ធ្វើ​កម្ម​ ​ដែល​កើតអំពី​លោភៈ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ឡើយ​ ​ចូរ​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​ទោសៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​កាល​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​ទោស​ហើយ​ ​នឹង​មិន​ធ្វើ​កម្ម​ ​ដែល​កើតអំពី​ទោសៈ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ឡើយ​ ​ចូរ​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​មោហៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​កាលបើ​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​មោហៈ​ហើយ​ ​នឹង​មិន​ធ្វើ​កម្ម​ ​ដែល​កើតអំពី​មោហៈ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ឡើយ​ ​អ្នក​ចូរ​បន្ទោបង់​ ​កំចាត់​បង់​នូវ​សេចក្ដី​ប្រណាំងប្រជែង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​កាល​អ្នក​បន្ទោបង់​ ​កំចាត់​បង់​នូវ​សេចក្ដី​ប្រណាំងប្រជែង​ហើយ​ ​នឹង​មិន​ធ្វើ​កម្ម​ ​ដែល​កើតអំពី​សេចក្ដី​ប្រណាំងប្រជែង​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ឡើយ​។​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ស្ដេច​ភទ្ទិ​យ​លិ​ច្ឆ​វី​ ​ក្រាបទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​ ​ម្នា​លភ​ទ្ទិយៈ​ ​តថាគត​បាន​ពោល​យ៉ាងនេះ​ ​ដល់​អ្នក​ថា​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​ចូរ​ចូល​មក​ ​អ្នក​ចូរ​ជា​សាវក​របស់​ ​តថាគត​ចុះ​ ​តថាគត​នឹងជា​គ្រូ​របស់​អ្នក​ ​ដូច្នេះ​ខ្លះ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636853717241550069
ទៅកាន់ទំព័រ៖