ព្រះត្រៃបិដក ភាគ ៤៣
មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភទ្ទិយៈ សមណៈ និងព្រាហ្មណ៍ពួកមួយ ពោលពាក្យបង្កាច់តថាគត ដែលជាអ្នក មានវាទៈយ៉ាងនេះ បានពោលទុកយ៉ាងនេះ ដោយពាក្យមិនពិត ជាពាក្យទទេ ជាពាក្យកុហក ជាពាក្យមិនមែន ថា ព្រះសមណៈគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកល ជាគ្រឿងបោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកបា្រស ជាកិច្ចកលដ៏ប្រសើរ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកប្រាស (នេះ) ជាកិច្ចដ៏ល្អ។ បពិត្រព្រះអង្គដ៏ចំរើន ពួកញាតិ និងសាលោហិត ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ ត្រូវចាញ់បោកដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកញាតិ និងសាលោហិត ដែលជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ អស់កាលជាយូរ អង្វែង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើក្សត្រិយ៍ទាំងពួង ត្រូវចាញ់បោក ដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដី សុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់កាលជាយូរអង្វែង។
ID: 636853717440561452
ទៅកាន់ទំព័រ៖