ព្រះត្រៃបិដក ភាគ ៤៣
មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់សត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ប្រសិនបើដើមសាលព្រឹក្សធំៗទាំងនេះ ត្រូវចាញ់បោកប្រាស ដោយកល ជាគ្រឿងបោកប្រាសនេះ ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកដើមសាល ព្រឹក្សធំៗទាំងនេះ អស់កាលជាយូរអង្វែង ប្រសិនបើដើមសាលព្រឹក្សទាំងនោះ ចេះត្រិះរិះ នឹងបាច់និយាយទៅថ្វី ដល់សត្វដែលជាមនុស្ស។
[៤៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងនិគមឈ្មោះ សាបុគ របស់ពួកកោឡិយជន ក្នុងដែនកោឡិយៈ។ គ្រានោះឯង ពួកកោឡិយបុត្ត អ្នកសាបុគនិគមជាច្រើន ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទ ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកកោឡិយបុត្ត អ្នកសាបុគនិគម អង្គុយ ក្នុងទីសមគួរហើយ ទើបព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា
ID: 636853717810712623
ទៅកាន់ទំព័រ៖