ព្រះត្រៃបិដក ភាគ ៤៣
សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បជញ្ញៈក្ដី ឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃសីល។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយគិតថា អាត្មាអញ នឹងធ្វើចិត្តបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញឡើងក្ដី នឹងអនុគ្រោះនូវចិត្តបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្ដី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្ដីបរិសុទ្ធិនៃចិត្ត។ សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យាយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បញ្ញៈក្ដីឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃទិដ្ឋិ តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។
ID: 636853718163592807
ទៅកាន់ទំព័រ៖