ព្រះត្រៃបិដក ភាគ ៤៣

​ធ្វើ​ចិត្ត​ឲ្យ​ផុត​ស្រឡះ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​គួរឲ្យ​រួចផុត​ស្រឡះ​ហើយ​ ​ទើប​ពាល់ត្រូវ​ ​នូវ​វិមុត្តិ​ដោយ​ប្រពៃ​ ​ដោយ​ត្រិះរិះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​វិ​មុ​ត្តិ​បារិ​សុទ្ធ​ ​ដែល​ ​មិនទាន់​ពេញលេញ​ ​ឲ្យ​ពេញលេញ​ក្តី​ ​នឹង​អនុគ្រោះ​ ​វិមុត្តិ​បារិសុទ្ធិ​ ​ដែល​ពេញលេញ​ហើយ​ ​ក្នុង​ទី​នោះ​ៗ​ ​ដោយ​បញ្ញា​ក្តី​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​សេចក្តី​បរិសុទ្ធ​នៃ​វិមុត្តិ​។​ ​សេចក្តី​គាប់ចិត្ត​ក្តី​ ​សេចក្តី​ព្យាយាម​ក្តី​ ​សេចក្តី​សង្វាត​ក្តី​ ​សេចក្តី​ខ្មីឃ្មាត​ក្តី​ ​សេចក្តី​មិន​រួញរា​ក្តី​ ​សតិ​ក្តី​ ​សម្បជញ្ញៈ​ក្តី​ ​ឯណា​ ​ដែល​មាននៅ​ក្នុង​សេចក្តី​អនុគ្រោះ​នោះ​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​នៃ​វិមុត្តិ​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​មាន៤នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​ត្រាស់​ទុក​ហើយដោយ​ប្រពៃ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​នូវ​សេចក្តី​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ទាំងឡាយ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ញេយ្យធម៌​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636853718628149378
ទៅកាន់ទំព័រ៖