ព្រះត្រៃបិដក ភាគ ៤៣

 ​[​៤៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​ ​កបិល​ព័ស្តុ​ ​ក្នុង​សក្កជនបទ​។​ ​គ្រានោះ​ ​វប្ប​សក្យៈ​ ​ជា​សាវក​និគ្រន្ថ​ ​បាន​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​វប្បៈ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​គប្បី​សង្រួម​ដោយ​កាយ​ ​សង្រួម​ដោយ​វាចា​ ​សង្រួម​ដោយចិត្ត​ ​ព្រោះ​បា្រស​ចាក​អវិជ្ជា​ ​ព្រោះ​កើតឡើង​នៃ​វិជ្ជា​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​ ​ព្រោះ​ហេតុ​ឯណា​ ​ម្នាល​វប្បៈ​ ​ចុះ​អ្នក​ឃើញ​ហេតុ​នោះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​ឃើញ​នូវ​ហេតុ​នោះ​ដែរ​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​បាបកម្ម​ ​ដែល​បុគ្គល​ធ្វើ​ ​ក្នុង​កាលពីដើម​ ​ជា​វិបាក​ ​ដែល​មិនទាន់​ឲ្យផល​ ​ក្នុង​លោក​នេះ​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​។​ ​ការ​និយាយ​ ​ជាមួយនឹង​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏បាន​ឈប់​ ​ផ្អាក​ត្រឹម​ប៉ុណ្ណេះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636853718874303457
ទៅកាន់ទំព័រ៖